លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថារណសិរ្ស២ធ្នូដែលបង្កើតឡើងដើម្បីផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពត “មិនបានយកនរណាជាសត្រូវនោះទេ”។ក្នុងពិធីដាក់សម្ពោធមណ្ឌលកីឡាហែលទឹកតោជោសែននៅខេត្តកំពង់ចាមនៅរសៀលថ្ងៃពុធនេះ លោក ហ៊ុន សែន បានថ្លែងថាប្រជាពលរដ្ឋគ្រប់រូបអបអរសាទរការផ្តួលរំលំរបបខ្មែរក្រហម។ លោកបន្តថា៖ “២ធ្នូគឺជារបស់រួមរបស់យើង ជារបស់មនុស្សដែលចង់រស់ ហើយមិនចង់ស្លាប់ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបញ្ជាក់បន្ថែមថា៖ “សត្រូវពិតប្រាកដរបស់២ធ្នូ គឺអង្គការចាត់តាំងនយោបាយនិងយោធានៃរបបប្រល័យពូជសាសន៍ប៉ុលពតតែប៉ុណ្ណោះ ដូច្នេះ២ធ្នូមិនបានយកនរណាជាសត្រូវនោះទេ”។