លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា បច្ចុប្បន្នមិនមានវិបត្តិនយោបាយកើតឡើងនោះឡើយ ហើយកំពុងដើរនៅលើផ្លូវអភិវឌ្ឍយ៉ាងលឿនលយ ក្រោមដំបូលសន្តិភាព និងស្ថេរភាពនយោបាយ។ ខណៈមានការលើកឡើងមួយចំនួនថា កម្ពុជាមានរកាំរកូសក្នុងរឿងនយោបាយ ដោយសារគណបក្សមានអាសនៈនៅក្នុងសភាកំពុងមើលមុខគ្នាមិនចំនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មណ្ឌលកីឡាហែលទឹកតេជោសែន» ដ៏ទំនើបនៅក្នុងក្រុងកំពង់ចាម នកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥លោក ហ៊ុន សែន បានលើកឡើងបង្ហាញពីសមិទ្ធផលជាច្រើន នៃវឌ្ឍនភាពរបស់កម្ពុជា បូករួមទាំងមណ្ឌលកីឡាហែលទឹកតេជោសែនផងដែរ។