លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មានខ្លឹមសារខ្លីទំាងស្រុងថា " ដើម្បី ឲ្យប្រទេសកម្ពុជារីកចម្រើន សុខដុមរមនាទាំងអស់គ្នា ទាល់តែមានឯកភាពជាតិ ដើម្បីឯកភាពជាតិ ទាល់តែគ្រប់ភាគីឲ្យតម្លៃគ្នាទៅវិញទៅមក មានជំនឿទុកចិត្តគ្នា ហើយភាគីនីមួយៗកុំធ្វើឲ្យភាគីផ្សេងឈឺចាប់ ឬ ភ័យខ្លាច ។ ខ្ញុំនឹងប្រើប្រាស់ឲ្យអស់លទ្ធភាព សមត្ថភាពខ្ញុំ ដើម្បីធ្វើយ៉ាងណាឲ្យខ្មែរមានការជឿទុកចិត្តគ្នា"។