លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ដើម្បីឲ្យរួចផុតពីការជាប់ពន្ធនាគារលើកឡើងថា ការដែលបណ្តេញរូបលោកចេញពីសភាគឺ កម្ពុជាកំពុងឈានទៅរករបបមានគណបក្សតែមួយដូចកាលមុនសន្និសញ្ញា ទីក្រុងប៉ារីស។លោក សម រង្ស៊ី សរសេរនៅលើហ្វេសបុករបស់លោកកាលពីថ្ងៃទី០៥ថា សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានបណ្តេញលោកជាមេដឹកនាំគណបក្សប្រឆាំង ចេញពីរដ្ឋសភាកាលពីថ្ងៃទី១៦ខែវិច្ឆិកា។ លោកបន្ថែមថា វិធានការបែបនេះ នាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរពីព្រោះ ធ្វើឲ្យប្រទេសកម្ពុជា ឈានទៅរករបបបក្សតែមួយ ដូចកាលពីសម័យសង្គ្រាមត្រជាក់ គឺសម័យមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។