លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជាមន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីល្ងាចថ្ងៃទី ៦ធ្នូថា ពន្ឋនាគារមិនមែន ជាទីសាធារណៈអាច ចេញចូលបានសេរីឡើយ។ នេះជាការឆ្លើយតប ទៅកាន់សេចក្តីថ្លែងការណ៍ របស់អង្គការលីកាដូ ដែលចេញផ្សាយ ក្រោមចំណងជើងថា អង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិ នៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនេះដោយសារ មានការរឹតត្បិតជាងមុន។លោកបញ្ជាក់ថា ការិតត្បិតសេរីភាព ពេលខ្លះក៏មានមែន ប៉ុន្តែអ្វីដែលអាជ្ញាធរធ្វើនោះ ជាការការពារសុវត្តិភាព ជូនដល់អ្នកទោស។