ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធទៅនឹងការមិនចូលរួមការប្រជុំពិនិត្យ និងផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៦ កាលពីល្ងាចថ្ងៃទី០៧ ធ្នូ ២០១៥ អ្នកនាំពាក្យព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការណ៍ថា បើទោះបីជាសមាជិកព្រឹទ្ធសភាទាំង ៧ រូប មកពីគណបក្សសម រង្ស៊ី ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីចូលរួមការប្រជុំកាលពីព្រឹក មិញក្ដី ក៏សមាជិកព្រឹទ្ធសភាចំនួន ៤៦ រូបទៀត បានចូលរួមប្រជុំធ្វើឲ្យដំណើរការរលូនតាមរបៀបវារៈដែលបានគ្រោងទុក។