លោក ឈាង វុន អនុប្រធានសភាក្រុមជាតិ APA របស់កម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ សភាតំបន់អាស៊ី (APA) នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះថា ការធ្វើពហិកាមិនចូលរួមប្រជុំសភា របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មិនមានអ្វីប៉ះពាល់ដល់កិច្ចប្រជុំ APA ដែលកំពុងដំណើរការនេះឡើយ។លោក ឈាង វុន បាននិយាយថា «ការធ្វើពហិកា របស់គណបក្សសង្រ្គោះជាតិ មិនមានអ្វីប៉ះពាល់ដល់កិច្ចប្រជុំ APA នោះទេ យើងបានត្រៀម APAនេះ ៣ឆ្នាំមកហើយ ក្នុង៣ឆ្នាំហ្នឹង អ្នកដែលចូលរួមពិភាក្សាក្នុងរឿងនេះ សង្រ្គោះជាតិ ក៏អត់ចូលដែរ»។