លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា(CPP) បានថ្លែងថា ទោះបីជាតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ(CNRP) បានខិតខំដើរបំផុសបំផុល ឲ្យប្រជាពលរដ្ឋជឿជាក់លើបក្សខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែ CPP នៅតែមានអ្នកគាំទ្រជាបន្តបន្ទាប់ ដើម្បីបោះឆ្នោតគាំទ្រសម្តេចតជោ ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តី។លោក ផៃ ស៊ីផាន បានមានប្រសាសន៍យ៉ាងណានេះ ក្រោយពីអ្នកតំណាងរាស្រ្ត CNRP លោក អេង ឆៃអ៊ាង បានផ្តាំផ្ញើដល់ សមាជិកបក្សថ្នាក់ឃុំ ស្រុក ខេត្ត ថា ត្រូវខិតខំយកចិត្តទុក ដាក់រៀបចំយុទ្ធសាស្រ្ត ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីយក ឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។