លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឲ្យដឹង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៥នេះថា គណបក្សរបស់លោក នឹងរៀបចំធ្វើសមាជវិសាមញ្ញជាថ្មីម្ដងទៀត នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៥។ លោកថា នៅក្នុងសមាជគណបក្សនេះ ក៌មានការផ្លាស់ប្តូរ គណៈកម្មាធិការអចិន្ត្រៃយ៍ ដែល ធ្លាប់មានបញ្ហាកន្លងមកដែរ ជាពិសេសបញ្ហាលោក ហ៊ាង រិទ្ធី ដែលជាអនុប្រធានគណបក្ស។ប្រភពវិទ្យុវាយោ