ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៧ធ្វើឡើងនៅទីលាន ប្រជាធិបតេយ្យកាលពីថ្ងៃទី១០ធ្នូម្សិលមិញនេះដែលមានការចូល រួមពីប្រជាពលរដ្ឋជនជាតិដើមភាគតិច មន្រ្តីអង្គការសង្គមស៊ីវិល និងកម្មកររោងចក្រប្រមាណ ជាង៣៥០០នាក់ក្រោមការសម្របសម្រួលដោយគណៈកម្មាធិការប្រព្រឹត្តកម្ម(CHRAC)។ ក្រុមមន្រ្តីសិទ្ធិមនុស្សបានលើកឡើងថាក្នុងឆ្នាំ២០១៥នេះរដ្ឋាភិបាលបានរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិដោយមានការចាប់សកម្មជនសិទ្ធិមនុស្សនិងការ ហាមឃាត់មិនឲ្យជួបជុំសម្ដែងមតិនិងតវ៉ារឿងដីធ្លីផ្សេងៗអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មលោក សួន ប៊ុនស័ក្ត បានលើកឡើងថាមួយឆ្នាំកន្លងមកនេះទាំងប្រជាពលរដ្ឋខ្មែរទាំងអង្គការ សង្គមស៊ីវិលនិងសកម្មជននយោបាយទទួលរងពីវិធានការតានតឹងតាម ផ្លូវច្បាប់ពាក់ពន័្ធនឹងការបញ្ចេញមតិផ្សេងៗ។ លោកថាការរិតបន្តឹងនេះធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។