លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះបានធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ នាវិមានសន្តិភាព ដោយធ្វើការ ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអំពីប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥។នេះបើយោងបណ្តាញសង្គមហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនាំពាក្យ។