សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន គណបក្សរាជា និយមហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ កំពុងជួបសំណេះសំណាល ជាមួយយុវជនបក្សហ៊្វុនស៊ិនប៉ិច ប្រមាណជិត១០០០នាក់ នាសណ្ឋាគារ ភ្នំពេញ។យុវជន ដែលចូលរួមក្នុងពិធីនេះ គឺមកពីបណ្ដាសកលវិទ្យាល័យ និងវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ហើយក្នុងពិធីសំណេះសំណាល សម្ដេចក្រុមព្រះនឹងធ្វើការពន្យល់ពីគោលនយោបាយ របស់គណបក្សដែលមាន ១៥ចំណុច៕