ប្រមុខរាជរដ្ឋាភិបាល ជាថ្មីម្តងទៀត បានដាស់តឿនមន្ត្រី្ករបស់ខ្លួនឲ្យប្រញាប់កាត់ដី និងពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ដែលលោកថា ដើម្បីឲ្យពួកគេមានឱកាសបង្កបង្កើនផល និងបានធ្វើការអភិវឌ្ឍនៅនឹងកន្លែង។លើហ្វេសប៊ុករបស់លោក នាយករដ្ឋមន្ត្រីដែលបង្ហោះកាលពីថ្ងៃទី១៣ ខែធ្នូ បានសរសេរថា ក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីទី១១ខែធ្នូ លោកបានបញ្ជាទៅគ្រប់អាជ្ញាធរ សមត្ថកិច្ច ក្រសួងមន្ទីរដែលពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យចាត់វិធានការជាបន្ទាន់ កាត់ចេញនូវដីធ្លី ក្នុងក្រុងទាំងឡាយណាដែលឋិតនៅក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋ និងផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។