គណបក្សកាន់អំណាចបានព្រមានថាប្រាក់បៀវត្សរ៍ និងរថយន្តទំនើបរបស់សមាជិករដ្ឋសភាគណបក្សប្រឆាំងដែលបានផ្តល់ឲ្យដោយរដ្ឋសភានឹងត្រូវបង្កកប្រសិនបើពួកគេនៅតែបន្តធ្វើពហិការមិនព្រមចូលរួម ប្រជុំរដ្ឋសភា។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានបញ្ជាក់កាលពីម្សិលមិញថាគណបក្សប្រជាជនមិនខ្វល់អំពីការធ្វើពហិការរបស់សមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិទេពីព្រោះគណបក្សប្រជាជនមានសំឡេងគ្រប់គ្រាន់ដើម្បីដំណើរការសម័យប្រជុំសភាធ្វើការអនុម័តច្បាប់។ ប៉ុន្តែលោកព្រមានថាសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិនឹងប្រឈមមុខនឹងវិន័យបង្កកប្រាក់បៀវត្សរ៍ និងរថយន្តទំនើបរបស់ពួកគេដែលបានផ្តល់ជូនដោយរដ្ឋសភា។គួរបញ្ជាក់ដែលថាសមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការចូលប្រជុំរដ្ឋសភាចាប់តាំងពីក្រុមបាតុករបានចាំស្ទាក់វ៉ៃអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សនេះឲ្យរងរបួសធ្ងន់នៅក្បែរច្រកចេញពីរដ្ឋសភាកាលពីថ្ងៃទី ២៦ ខែតុលា ការបណ្តេញលោក កឹម សុខា ចេញពីអនុប្រធានទីមួយរដ្ឋសភា