បន្ទាប់ពីអាក់ខាន ចូលប្រជុំសភា នាពេលកន្លងមក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំវិញ ដើម្បីអនុម័ត្តច្បាប់ចំនួន៣ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការសម្រេចចិត្តចូលប្រជុំសភា របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺគណបក្សប្រជាជនកម្ពុជា ស្វាគមន៍។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា "ការសម្រេចចិត្តចូលប្រជុំសភា គឺជាសិទ្ធិរបស់តំណាងរាស្ត្រ និងគ្មានការបង្ខិតបង្ខំឡើយ"។