លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចោទថា ឯកអគ្គរាជទូត និងឯកអគ្គកុងស៊ុលខ្មែប្រចាំនៅបរទេស បានប្រើតួនាទីរបស់ខ្លួន ដើម្បីប្រមូលប្រជាពលរដ្ឋឲ្យមកចូលរួមក្នុងកិច្ចប្រជុំ របស់លោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកកម្មនៅបរទេស កាលពីពេលថ្មីៗនេះ។ ប្រធានបក្សរូបនេះ បានដាក់លិខិតទៅកាន់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្នើឲ្យស្ថាប័ននេះ បំភ្លឺពីតួនាទីរបស់ឯកអគ្គរាជទូត និងឯកអគ្គកុងស៊ុលកម្ពុជា ជុំវិញករណីខាងលើ។លោក សួន សេរីរដ្ឋា អះអាងថា ឯកអគ្គរាជទូត និងឯកអគ្គកុងស៊ុលខ្មែរប្រចាំនៅបរទេស ដូចជា ប្រទេសបារាំង និងប្រទេសប៊ែលហ្សិកជាដើម បានចេញលិខិតផ្លូវការក្នុងនាមជាឯកអគ្គរាជទូត ដើម្បីអញ្ជើញប្រជាពលរដ្ឋឲ្យចូលរួមក្នុងវេទិការបស់គណបក្សកាន់អំណាច ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត។ លោកចោទថា សកម្មភាពមន្ត្រីទូតទាំងនោះ កំពុងតែយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ដើម្បីទាញផលប្រយោជន៍ឲ្យគណបក្សប្រជាជកម្ពុជា។ប្រភពថ្មីៗ