រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ទៅស្នងការខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល ឲ្យដើរចេញពីមុខតំណែង បើសិនពួកគេមិនអាចចាប់ខ្លួនជនល្មើសធ្វើសកម្មភាពឆក់ប្លន់។ ការព្រមាននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក។ ការព្រមានដកតំណែងស្នងការខេត្តនៅពេលនេះ ខណៈករណីឆក់ប្លន់ប្រដាប់អាវុធកំពុងកើតឡើងស្ទើររាល់ថ្ងៃដែលបង្កការព្រួយបារម្ភដល់ពលរដ្ឋ។