រដ្ឋសភាជាតិ បានចាប់បើកកិច្ចប្រជុំពេញអង្គ របស់ខ្លួន ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលមានការចូលរួមពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផងដែរ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។របៀបវារៈក្នុងកិច្ចប្រជុំពេញអង្គនេះគឺពិភាក្សាលើសេចក្ដីព្រាងច្បាប់ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូលកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។ ៣-សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។