លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះ នឹងដឹកនាំ សមាជិកបក្ស លើកស្លាកគណបក្ស និងសម្ពោធទីស្នាក់ការ កណ្ដាលបក្ស ប្រចាំខេត្តកំពង់ឆ្នាំង ។យោងតាមមន្រ្តី គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានថ្លែងប្រាប់ នៅព្រឹកនេះថា លោកប្រធាន ម៉ម សូណង់ដូ និងលោកហារី សំអាតអនុប្រធាន គណបក្សសំបុកឃ្មុំ រួមនឹងសមាជិកបក្ស មួយចំនួនទៀត នឹងដឹកនាំ សមាជិកលើកស្លាក និងសម្ពោធ ទីស្នាក់ការកណ្ដាល បក្សនៅក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥នេះ៕