លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងការប្រកាសប្តឹងរូបលោកពីសំណាក់លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ក្នុងសំណុំរឿងបរិហារកេរ្តិ៍និងញុះញង់ឲ្យមានការរើសអើងចំពោះគណបក្សអំណាចខ្មែរ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីគណបក្សអំណាចខ្មែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បានចេញសេចក្តីប្រកាសព័ត៍មានស្តីពីការធ្វើសន្និសីទកាសែត នៅថ្ងៃទី១៨ ខែធ្នូ ពាក់ព័ន្ធការចោទប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពីបទបរិហាកេរ្តិ៍លោកសួន សេរីរដ្ឋា និងញុះញង់ឲ្យមានការរើសអើងចំពោះគណបក្សអំណាចខ្មែរ។
លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់ពិធីបិទកិច្ចប្រជុំ រដ្ឋមន្ត្រីអាស៊ានស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៣ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ថា "នាពេលកន្លងមកនេះ ខ្ញុំបាននិយាយថា កុំឲ្យគិតថា អត់មានលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមួយ អត់គណបក្សច្រើន ចូលបោះឆ្នោត។