មេធា វីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបានបង្ហាញជាសាធារណៈពីប្រវត្តិ សំណុំរឿងរបស់លោក សួន សេរីរដ្ឋា មេបក្សអំណាចខ្មែរដែលតុលាការធ្លាប់ចោទប្រកាន់ពីបទញុះញង់ឲ្យប្រ ព្រឹត្តបទ ឧក្រិដ្ឋហើយបញ្ជាក់ថាកូនក្តីរបស់លោកមិនបានបរិហារកេរ្តិ៍មេបក្សមួយនេះទេ។ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីលោក សួន សេរីរដ្ឋា ព្រមានប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍និងញុះញង់ឲ្យមានការរើសអើងគណបក្ស។លោក ការ សាវុត្ថ មេធាវីរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បានចេញលិខិតមួយច្បាប់រៀបរាប់អំពីអត្ថន័យរបស់សាលដីកាសាលាឧទ្ធរណ៍ចុះ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។