អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាប្រចាំរដ្ឋសភា លោក ឈាង វុន និយាយថា កម្ពុជាមានសេរីភាពសារព័ត៌មានជាងសហរដ្ឋអាមេរិកទៅទៀត ព្រោះកម្ពុជាអនុញ្ញាតឲ្យអ្នកសារព័ត៌មានអាចទាក់ទងសម្ភាសន៍តំណាង អង្គនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈទូរសព្ទបានដោយផ្ទាល់។ លោកថា សហរដ្ឋអាមេរិក គឺជាប្រទេសប្រជាធិបតេយ្យដែរ តែតំណាងរដ្ឋាភិបាលប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ឬអ្នកនាំពាក្យរដ្ឋាភិបាល ពុំដែលផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន តាមរយៈខ្សែទូរសព្ទដូចកម្ពុជានោះទេ។ លោកនិយាយបែបនេះ បន្ទាប់ពីលោកទទួលគ្រឿងឥស្សរិយយស ជាតូបការ ពីរដ្ឋសភា នៅរសៀលថ្ងៃទី២៤នេះ៕ប្រភពថ្មីៗ