សៀវភៅ “កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព” ត្រូវបានបង្ហោះជាសាធារណៈនៅលើទំព័រហ្វ៊េសប៊ុកផ្លូវការរបស់លោក កឹម សុខា កាលពីថ្ងៃទី២៤ ធ្នូ ។ ការរៀបចំបង្ហោះផ្សាយសៀវភៅនេះ ដើម្បីជាការរំលឹកខួប១០ឆ្នាំ(៣១ធ្នូ២០០៥-៣១ធ្នូ២០១៥) នៃការចាប់ខ្លួនលោក កឹម សុខា ។សូមជម្រាបថា សៀវភៅ “កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព” ត្រូវបានរៀបចំចងក្រងឡើងដោយ សហការីជិតស្និតរបស់លោក កឹម សុខា ដើម្បីកត់ត្រាសកម្មភាពការងារបូជនីយកិច្ចរបស់លោក កឹម សុខា ក្នុងដំណើរការស្វែងរកលទ្ធិប្រជាធិបតេយ្យសេរី ជូនប្រជាពលរដ្ឋខ្មែរ ជូនជាតិមាតុភូមិកម្ពុជា។ សៀវភៅនេះបានរៀបចំបោះពុម្ពផ្សាយនៅខែមីនាឆ្នាំ២០០៦។