លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា ថ្នាក់នៃគណបក្សប្រជាជន កម្ពុជា និង គណបក្សសង្រ្គោះជាតិ គ្រោងជួបគ្នានៅម៉ោងប្រមាណជា ៥និង៣០នាទីល្ងាច ថ្ងៃព្រហស្បត្តិ៍ទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ នឹងត្រូវលើកពេលទៅ សប្តាហ៍ក្រោយវិញ។លោក សុខ ឥសាន្ត បានមានប្រសាសន៍ប្រាប់ នៅថ្ងៃទី៣១ ធ្នូនេះថា “អត់មានជួប គ្នាទេនៅល្ងាចនេះ ជួបគ្នានៅសប្តាហ៍ក្រោយ”។ទោះបីជាយ៉ាងណាក៏លោក មិនបានបញ្ជាក់ ពីកាលបរិច្ឆេទនៅថ្ងៃណាឲ្យបានពិតប្រាកដនៅឡើយទេ។ប្រភពមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល