ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងសុំទោសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ពាក់ព័ន្ធនឹងការថ្លែងរបស់លោកកាលពីខែវិច្ឆិកា ស្តីពីពាក្យបណ្តឹងអំពើពុករលួយពាក់ព័ន្ធនឹង មន្រ្តីនៅក្រោមស្ថាប័នក្រសួងមហាផ្ទៃ។លោកបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ ដែលមានលោក ស ខេង ធ្វើជាអធិបតីនិងមានវត្តមានរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តមួយចំនួន មន្រ្តីជាន់ខ្ពស់ក្រសួងនិងស្នងការស្នងការរងមកពីទូទាំងខេត្តរាជធានី។