លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានចេញមុខការពារថាការដាក់ឈ្មោះស្ពានអាកាសតិចណូជាស្ពាន៥មករា ជាការយល់ព្រមតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ដោយលោកបដិសេធថាលោកមិនមានបំណងដាក់ឈ្មោះចំថ្ងៃ រំឭកខួបអាពាហ៍ពិពាហ៍របស់លោកនោះទេ។ក្នុងពិធីសម្ពោធសមិទ្ធផលស្ពានអាកាសតិចណូ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា សាលារាជធានីបានស្នើសុំការដាក់ឈ្មោះនោះជាស្ពាន៥មករា ដោយសារថ្ងៃសម្ពោធធ្វើឡើងចំថ្ងៃ៥មករា។