លោក ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួម ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម នាទីក្រុងហាណូយ ប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ មករា។សេចក្ដីជូនដំណឹងរបស់រដ្ឋសភា ចុះថ្ងៃទី៤ មករា បញ្ជាក់ថា ពិធីរំឭកខួបលើកទី៧០ នៃការបោះឆ្នោតសកលលើកដំបូង របស់វៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានខ្លឹមសារយ៉ាងសំខាន់ ចំពោះរដ្ឋសភា និងប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ និងដណ្ដើមឯករាជ្យរបស់ប្រជាជនរៀតណាម។