គណបក្ស សង្គ្រោះជាតិ ចង់ឲ្យរដ្ឋ ប្រមូលពន្ធ ពីពលរដ្ឋ តែត្រូវបំរើពលរដ្ឋវិញ អស់សមត្ថភាព

2016-01-05 15:40:00 4794 Views

គណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ដ៏ធំមួយ បានស្នើដល់អ្នកពាក់ព័ន្ធទំាងអស់ ពិសេសក្រសួងដែលធ្វើការ ប្រមូលពន្ធថវិកាពីប្រជាពលរដ្ឋ ត្រូវតែបំរើពលរដ្ឋវិញ ឲ្យអស់សមត្ថភាពដែលពួកគេចង់បាន។លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា រដ្ឋប្រមូលពន្ធពីពលរដ្ឋ ថវិការដ្ឋត្រូវចំណាយដើម្បី បម្រើពលរដ្ឋវិញ ដោយរៀបចំសង្គម ឲ្យការរស់នៅរបស់ពលរដ្ឋក្នុងសង្គមមាន សន្តិសុខ សុភមង្គល អនាម័យ សីលធម៌ យុត្តិធម៌ និងការទទួល បានពីការអភិវឌ្ឍដោយសមធម៌ ការទទួលបានព័ត៌មានពិត ជៀសវាងនូវការទទួលបានព័ត៌មាន មិនពិតដែលនាំទៅរកការគិតជាអវិជ្ជមាន ទាំងនេះ ដើម្បីប្រែក្លាយជាពលរដ្ឋថ្លៃថ្នូរម្នាក់ នៅក្នុងសង្គមថ្លៃថ្នូរ។លោក បានសរសេរនៅបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា រដ្ឋត្រូវដើរតួនាទី ក្នុងការផ្តល់ភាពងាយស្រួល ហើយសេវាសាធារណៈដើម្បីបម្រើពលរដ្ឋ។ 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា