លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាតួអង្គមួយរូប ក្នុងចំណោមតួអង្កសំខាន់ៗ ដែលនាំជ័យជំនះ ៧មករា ជូនជនរួមជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺគ្មានអ្វីៗទំាងអស់ ហើយក៏គ្មានការចរចារ ស្វែងរកសន្តិភាព រវាងស៊ីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីស នោះដែរ។ លោក ហ៊ុន សែន បានសរសេរ ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថា "បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ថ្ងៃស្អែកជាខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជា ទូទាំងប្រទេស បានរួចចាកផុតពី របបប្រល័យពូជសាសន៍ប៉ុលពត។ បើទោះជារូបខ្ញុំ ជាតួអង្គមួយរូប ក្នុងចំណោមតួអង្គសំខាន់ៗ ដែលនាំមកនូវ ជ័យជំនះនេះក៏ដោយ ក៏ខ្ញំនៅតែនិយាយថា បើគ្មានថ្ងៃ ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។