លោក ហ៊ុន សែន ព្រមានអ្នកនយោបាយ និងសង្គមស៊ីវិលដែលលោកថាចង់ផ្តួលរំលំរដ្ឋាភិបាល

2016-01-08 09:37:00 4779 Views

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​អ្នកនយោបាយ និង​សង្គម​ស៊ីវិល​មួយចំនួន​ដែល​លោក​ថា​បាន​យក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្លែងក្លាយ​ដាក់​មុខ ធ្វើឲ្យ​វឹកវ​ដល់​សង្គម ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៧ ថ្ងៃ​៧​មករា ឆ្នាំ​២០១៦​នេះ  មេដឹកនាំ​គណបក្ស​កាន់អំណាច​ជាង​៣០​ឆ្នាំ​មកនេះ​បាន​ថ្លែងថា តាម​ការប៉ាន់ប្រមាណ​សេដ្ឋកិច្ច​កម្ពុជា​នៅ​២០១៥​មាន​កំណើន​ក្នុង​រង្វង់​៧​ ភាគរយ ដោយសារ​ការរីកចម្រើន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម រួម​ទាំង​អត្រា​ដូរ​ប្រាក់រៀល​មាន​ស្ថិរភាព ស្ថានភាព​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ព្រោះ​មាន​កំណើន​នៃ​ការនាំចេញ​មាន​ទំហំ​ធំ​ជាង​ការ​នាំចូល​។លោកនាយករដ្ឋមន្ត្រី​ថ្លែងថា៖ "​ការពារ​ដាច់ខាត​រដ្ឋ​ធម្មនុញ្ញ និង​រាល់​សមិទ្ធិផល​របស់​សង្គម​ជាតិ សម្រេច​បាន​តាំងពី​ថ្ងៃ​ទី​៧​មករា​១៩៧៩​មក ហើយ​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ប្រើប្រាស់​ស្លាក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្លែងក្លាយ ដើម្បី​បោកប្រាស់​បង្ក​ភាពវឹកវរ​នៅក្នុង​សង្គម​”​។​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា