លោក សុខ ឥសា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ន បានឲ្យដឹងថា គណក្សរបស់ លោកនឹង រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ រយៈពេល២ថ្ងៃគឺថ្ងៃទី៩ ១០ខែមករាខាងមុខនេះ។លោកសុខឥសានបានឲ្យដឹង នាព្រឹកថ្ងៃទី៨ខែមករានេះថា តាមការគ្រោងទុកនៅថ្ងៃចុងសប្តាហ៍នេះគឺ ថ្ងៃទី៩ និង១០ខែមករាដោយ របៀបវារៈចម្បងគឺ ការត្រៀម លក្ខណៈសម្រាប់ការបោះឆ្នោតឃុំសង្កាត់។លោកបន្តថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ «បើកទូលាយ»របស់គណបក្ស ប្រជាជន កម្ពុជា នៅសាលសន្និសីទកោះពេជ្រ មានការចួលរួម ពី សមាជិកគណៈកម្មាធិការកណ្តាល ដែលមាន៥៤៥ នាក់និង ថ្នាក់ដឹកនាំអាជ្ញាធរខណ្ឌ-ស្រុក និងថ្នាក់មូលដ្ឋានមួយចំនួន ក៏ត្រូវអញ្ជើញ ឲ្យមកស្តាប់ខ្លឹមសារនៃសន្និបាតនេះដោយផ្ទាល់ដែរសរុបប្រមាណ១០០០នាក់។ប្រភពមណ្ឈមណ្ឌលដើមអម្ពិល