កាលពីព្រឹកថ្ងៃសៅរ៍នេះ តុលាការខេត្ដបាន សម្រេចឃុំខ្លួនបណ្តោះអាសន្ន យុវជនដែលរងការចោទថា ប៉ងសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប្រមាថ និងគម្រាមសម្លាប់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន តាមមាត្រា៥០២ និង២០៣នៃច្បាប់ព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែមករា។យុវជនរូបនោះឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៨ឆ្នាំ រស់នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។ យុវជននោះត្រូវមេភូមិ អះអាងថា ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន។