លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ក្នុងនាមលោកជាប្រធានគណបក្សកាន់អំណាច មិនអាចសន្យាហើយ បោកប្រាស់ប្រជាពលរដ្ឋទេ ដោយបញ្ជាក់ថា បក្សលោកបានធ្វើការងារ ដើម្បីពលរដ្ឋជាក់ស្តែង។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា គណបក្សលោកសន្យាហើយមិនបោកប្រាស់ពលរដ្ឋ ដូចគណបក្សផ្សេងនោះទេ។ លោកសរសេរថា៖ ក្នុងឋាន :ជាបក្សកាន់អំណាច យើងច្បាស់ជា មិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួលផលពីសកម្មភាពជាក់ស្ដែងរបស់យើង។