ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនឹងជួបគ្នាពិភាក្សាលើការធ្វើវិសោធនកម្មនៃ មាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលជាកង្វល់របស់ប្រជាពលរដ្ឋ។នៅក្នុងសន្និសីទសារព័ត៌មាននៃក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១០ ខែមករា អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ហ៊ឹម យ៉ាន បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្រុមការងារអន្តរក្រសួងដែលមានក្រសួងសាធារណការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង ឧស្សាហកម្ម និង ក្រសួងសេដ្ឋកិច្ច នឹងជួបពិភាក្សាគ្នាលើការធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃច្បាប់ចរាចរណ៍។