កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានសរសេរលិខិតមួយច្បាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា ដោយរៀបរាប់ពីភាពឈឺចាប់ដែលឪពុកកំពុងជាប់ពន្ធនាគារនៅ រាជធានីភ្នំពេញ។កាលពីថ្ងៃទី២១ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ាឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទដឹកនាំនិងចូលរួមក្នុងចលនា កុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពី ខែកក្កដាឆ្នាំ២០១៤។ តាមគម្រោងលោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខនេះ។លិខិតចុះថ្ងៃពុធ ទី១៣ខែមករា កូនស្រីច្បងរបស់លោកមាជសុវណ្ណារ៉ា ឈ្មោះ មាជ សុជាតា ហៅ
សាម៉ែនតា បានលើកឡើងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានឥទ្ធិពលនយោបាយក្នុងការកាត់ទោសឪពុករបស់កញ្ញា។ប្រភពVOD