ព្រឹកនេះ គ.ជ.ប ប្រជុំជ្រើសរើសបេក្ខភាពអគ្គលេខាធិការ និងអគ្គលេខារងជាលើកចុងក្រោយ

2016-01-15 08:17:00 4740 Views

បើមិនមានអ្វីប្រែប្រួលទេនោះ សមាជិកទាំង ៩រូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ នឹងបើកកិច្ចប្រជុំជាលើក ចុងក្រោយ ដើម្បីសម្រេចជ្រើសតំណែងអគ្គលេខាធិការថ្មី ១រូប និង អគ្គលេ ខាធិការរង ៤រូប ឲ្យជួយប្រតិបត្តិការងារតាមការចង្អុលបង្ហាញរបស់ខ្លួន។បេក្ខភាព ដែលនឹងត្រូវពិនិត្យលក្ខណៈសម្បត្តិជ្រើសរើសជាអគ្គលេខាធិការ និង អគ្គលេខាធិការរងនាព្រឹកថ្ងៃទីនេះ មានចំនួន ១៥រូប ចម្រាញ់ និង ជម្រុះចេញពីបេក្ខភាព ១២៤រូប។ បេក្ខភាព នៃតំណែងអគ្គលេខាធិការ គ.ជ.ប ៣រូបចុងក្រោយនេះរួមមាន៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក ហេង  មណីចិន្តា ប្រធានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និង លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា។ដោយឡែកបេក្ខភាព  នៃតំណែងអគ្គលេខាធិការរង គ.ជ.ប ១២រូប រួមមាន៖ លោក ម៉ៅ សុភារិទ្ធ ជាមេធាវី, លោក សំ សុគង់ ជាមេធាវី, លោក គឹម  ឈន បុគ្គលិកអង្គការខុមហ្រ្វែល, លោក សោម សូរីដា មន្រ្តី គ.ជ.ប, លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និងជំនួយការច្បាប់អង្គ ការនិកហ្វិច, លោក នី ចរិយា បុគ្គលិកសមាគមការពារសិទ្ធិមនុស្ស, លោក តាន់ ប៊ុនវីរៈ មន្រ្តីរាជការក្រសួងហិរញ្ញវត្ថុ, លោក ណេ  ហ្សូនី មន្រ្តីកម្មវិធីជាន់ខ្ពស់ នៃអង្គការ NDI, លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរង គ.ជ.ប, លោក រស់ សូ និពន្ធនាយក Cia  News, លោក យ៉ត ប៊ុននី បុគ្គលិកអង្គការ Pact Cambodia និងអ្នកស្រី លឹម ច័ន្ទលីដា ក្រុមប្រឹក្សាគណៈមេធាវី៕

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា