តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ៤រូបនឹងចុះសួរសុខទុក្ខសកម្មជនគណបក្ស១៥នាក់ដែលកំពុង ជាប់ពន្ធនាគារអប់រំកែប្រែ១ នៅរសៀលថ្ងៃសុក្រនេះ។សេចក្តីជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ឲ្យដឹងថានៅវេលាម៉ោង២រសៀលថ្ងៃសុក្រនេះ តំណាងរាស្រ្ត លោក អេង ឆៃអ៊ាង លោក ដាង ចំរើន លោក គង់ បូរ៉ានិងលោក ឡុង ប៊ុន្នី នឹងទៅសួរសុខទុក្ខសកម្មជនដែលជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ សកម្មជនទាំងនោះមានលោក មាជ សុវណ្ណារ៉ា លោក អឿ ណារិត លោក ឃិន រឿន លោក នាង សុឃុន លោក សាន គឹមហេង លោក ស៊ុំ ពុទ្ធី លោក កែ ឃឹម លោក ទេព ណាវិន លោក អាន បឋម លោក សាន សីហៈ លោក អ៊ុក ពេជ្រសំណាង លោក យន់ គឹមហួរ លោក រឿន ចិត្រា លោក ហុង សុខហួរ និងលោក យា ថុង។