លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាឲ្យបិទច្រករត់ពន្ធឈើ ទៅកាន់ប្រទេសវៀតណាម ពិសេសលោក បានដកស្រង់ ការចុះផ្សាយលើកាសែត ដែលបានលើកឡើងពីករណី លោកឧញ៉ា លឹម វណ្ណា ហៅខ្នា និងស៊ិម សំអុល ដែលកាងដឹកឈើ។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏បានចេញបញ្ជាឲ្យលោកអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញ ច័ន្ទ និងលោកអភិបាលស្រុកមេមត់ ទទួលធ្វើអោយបាន បើមិនចង់អស់បុណ្យសក្តិ។ នេះបើតាមការបង្ហោះលើទំព័ហ្វេសប៊ុក លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅប៉ុន្មាននាទីមុននេះ៕