តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានសម្តែងការសោកស្តាយ ចំពោះការប្រគល់តំណែងអគ្គលេខាធិការ គ.ជ.ប ឱ្យទៅ លោក ទេព នីថា ដែលធ្លាប់កាន់តំណែងនេះ ២អាណត្តិកន្លងមក ប៉ុន្តែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានគាំទ្រចំពោះសេចក្តីសម្រេចនេះ ដោយសារតែឈរលើ គោលការណ៍ច្បាប់ គ.ជ.ប។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាននិយាយថា ការដាក់មនុស្សដដែលនេះ នឹងធ្វើឱ្យរូបភាព គ.ជ.ប ថ្មី មានលក្ខណៈមិនល្អ នៅក្រសែភ្នែកមហាជន ហើយថា បើសិនជាអាចដាក់មនុស្សថ្មីបាន រូបភាព គ.ជ.ប ថ្មី នឹងមើលទៅកាន់តែល្អជាងមុន។