លោក សុខ ឥសាន បានច្រានចោល ការទាមទាររបស់ លោក សួន សេរីរដ្ឋា ឲ្យរំលាយចោលសមាជិក គជប ដែលជាសមាជិក មកពីគណបក្សនយោបាយ ជំនួសមកវិញនូវការបង្កើតគជប ដែ លមិនមែនជាកូតា របស់គណបក្ស។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ លើកឡើងថា ការលើកឡើងរបស់ មេដឹកនាំគណបក្សអំណាចខ្មែរ គឺជាការលើកឡើងដោយមិនមានមូលដ្ឋាន ហើយ ក៏មិនមានឥទ្ធិពលអ្វី ដែលជម្រុញឲ្យមានកំណែទម្រង់ការជ្រើសរើសសមាជិក គជប នោះដែរ។ លោក ចាត់ទុកថា ការទាមទាររបស់លោក សួន សេរីរដ្ឋា គឺជា សេរីភាពក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៥ មករា កន្លងទៅនេះ លោក សួន សេរីរដ្ឋា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ទាមទារ ឲ្យរំលាយចោលសមាជិក គ.ជ.ប ដែលជាសមាជិកតំណាងមកពី គណបក្សនយោបាយ ហើយបង្កើត គ.ជ.ប ឯករាជ្យពិតប្រាកដដែលមិនមែនជាកូតារបស់គណបក្សនយោបាយ។