នៅព្រឹកថ្ងៃទី១៩ មករា ២០១៦ នេះ គណៈកម្មការចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្តពិភាក្សាការងារលើសេចក្តីព្រាងច្បាប់នៃការស្នើសុំរបស់ សហជីព ការពិភាក្សាការងារនេះដែរ ក្រុមការងារខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៉ែន បញ្ញា និងក្រុមការងារខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ ដែលបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ។គួរបញ្ជាក់ដែរថា គណៈកម្មការចំពោះកិច្ចរវាងCPP និងCNRP បានជួបគ្នាជាលើកទី៣ហើយ ហើយក៏ឯកភាពគ្នាបាន៤ចំណុចនៃការស្នើសុំរបស់សហជីពចំនួន២១ ចំណុចផងដែរ ។ ថ្ងៃនេះ ក្រុមការងារគណបក្សទាំងពីរ នឹងលើកយកមាត្រាទី២០ និង២៤ ដែលក្រុមការងារបានឯកភាពគ្នាកាលពីពិភាក្សាលើកមុន ដើម្បីយកមកពិភាក្សាបន្ត៕