បក្សប្រឆាំងគ្រោងលើកបញ្ហាបោះឆ្នោតទៅរដ្ឋមន្រ្តីការបរទេសអាមេរិក

2016-01-22 09:55:00 4749 Views

មន្រ្តីគណបក្ស ​សង្រ្គោះជាតិ​ឲ្យ​ដឹង​ថា​ប្រធានស្តីទី​លោក កឹម សុខា នឹងជួប​ជាមួយ​រដ្ឋមន្រ្តីការបរទេសអាមេរិក​ លោក ចន ឃេរី(John Kerry)​ នៅពេល​លោក​មកបំពេញទស្សនកិច្ច​នៅកម្ពុជា​នៅ​ដើម​សប្តាហ៍ក្រោយ ដោយ​ថា​នឹង​លើក​យកបញ្ហា​បោះឆ្នោត​និង​ស្ថានការណ៍នយោបាយ​ទៅពិភាក្សា។​រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ចន ឃេរី ​នឹងមក​​បំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​ចាប់ពីថ្ងៃទី​២៥ដល់ទី​២៦ខែ​មករា ដើម្បី​ពង្រឹង​ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ច​របស់​លោក​​ធ្វើឡើង​មុនពេល​ដែល​មេដឹកនាំប្រទេស​ ជាសមាជិកអាស៊ាន​រួមមាន​លោកនាយករដ្ឋមន្រ្តីខ្មែរផងដែរ នឹងទៅបំពេញទស្សនកិច្ច​នៅសហរដ្ឋាមេរិកនៅពាក់កណ្តាលខែកុម្ភៈ។អ្នកលោក យឹម សុវណ្ណ នាំពាក្យគណបក្ស​សង្រ្គោះជាតិ បានឲ្យដឹងថាលោក កឹម សុខា នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក តែ​លោកមិនទាន់​បញ្ជាក់​ពីពេលវេលាជាក់លាក់​​និង​ទីកន្លែង​សម្រាប់ជំនួប​នេះ​ នៅឡើយទេ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា