លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្របានឲ្យដឹងថាក្រសួងសុខាភិបាលបានសម្រេចបញ្ចុះតម្លៃការប្រឡងថ្នាក់ជាតិសម្រាប់និស្សិតវិស័យសុខាភិបាល មកត្រឹមតែ១០ម៉ឺនរៀល ដែលពីមុនយកទៅដល់៥០ម៉ឺនរៀល។លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាក្រោយពីបានទទួលសំណើរបស់យុវសិស្ស ម្នាក់ឈ្មោះDarapiseth Sokhaដែលបានផ្ញើសារមកតាមហ្វេសប៊ុករបស់លោកស្នើសុំការបញ្ចុះតម្លៃការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល លោកបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលពីបញ្ហានេះ។ លោកបានបញ្ជាក់ថា៖ “ខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិតនៅត្រឹម១០០,០០០រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន១៤៣៣នាក់នឹងបានធូរស្រាលមួយកម្រិតធំចំពោះការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាពរស់នៅ អោយបានប្រសើរឡើង”។