រដ្ឋាភិបាលបានសម្រេចចេញនូវ តារាងតម្លៃថ្មីក្នុងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ការធ្វើប័ណ្ណបើកបរ ការប្ដូរ និង ពន្យារប័ណ្ណបើកបរ។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ក្រសួងសាធារណៈការបានចេញសេចក្ដីប្រកាសរួមចុះថ្ងៃទី២១ ខែ មករា ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ ដែលក្រសួងទាំង២ បានចេញតារាងតម្លៃថ្មីសម្រាប់ការប្រឡងយកប័ណ្ណបើកបរ ការប្តូរ និងពន្យារប័ណ្ណបើកបរ ព្រមទាំងតម្លៃត្រួតពិនិត្យបចេ្ចកទេសរថយន្តជាដើម។តម្លៃថ្មីនៃការប្រឡងយកប័ណ្ណបើកបរម៉ូតូប្រភេទ ក ចាប់ពី ១២៦ CC ឡើងទៅតម្លៃ ៣ម៉ឺនរៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ (គិតតែថ្ងៃធ្វើការ ) មានសុពលភាព ១០ ឆ្នាំ។ ចំណែកការប្តូរ ពន្យារ ប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក ដដែលតម្លៃ ២ម៉ឺនរៀល។
សូមចុចទីនេះដើម្បីទទួលបានព៍ត៌មនពេញលេញ៖https://www.facebook.com/media/set/?set=a.886206808165552.1073741836.106806212772286&type=3