លោកកឹម សុខា៖ឲ្យតែបោះឆ្នោតបានត្រឹមត្រូវបក្សណាឈ្មះមិនសំខាន់ទេ

2016-01-25 11:20:00 4747 Views

ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ឲ្យតែ​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្តទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ គណបក្ស​នយោបាយ​ណា​ឈ្នះ​មិន​សំខាន់​នោះ​ទេ សំខាន់​រួបរួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ។​ការ​ថ្លែង​បែប​នេះ​នៅក្នុង​វេទិកា​ជួបជុំ​សកម្មជន​មូលដ្ឋាន នៅ​ក្រុង​សួង ខេត្ដ​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែ​មករា​ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​៤០០០​នាក់​។ លោក កឹម សុខ មានប្រសាសន៍ថា​៖ ការបោះឆ្នោតជាតិ ​នៅពេល​ខាងមុខ​នេះ បើ​ទោះបី​គណបក្ស​ណាមួយ​ឈ្នះ​ក៍​គ្មាន​ចង្រៃ​អី​ដែរ សំខាន់ឲ្យ​តែ​ថ្នាក់ដឹកនាំ​រួបរួម​គ្នា​កសាង​ប្រទេស​ជាតិ ជួយ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​មាន​ឯករាជ្យ​ពិតប្រាកដ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា លោក កឹម សុខា ទទួច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ក៍​ដូច​គណម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើ​យ៉ាងណា​ការបោះឆ្នោត​នោះ​ត្រូវមាន​លក្ខណៈ​សេរី​ត្រឹមត្រូវ​និង​ យុត្ដិធម៌ ដែល​លោក​ថា ពេល​នោះ​នឹង​ដឹងថា អ្នកឈ្មះ​នឹង​ឈ្នះ អ្នកចាញ់​នឹង​ចាញ់ ដោយ​លោក​ថា បញ្ហា​នេះ​ជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ផង​ដែរ និង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពួកគាត់​។​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា