គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកច្រានចោលការចោទប្រកាន់ថា សាខាគណបក្សនេះជាអ្នករៀបចំគម្រោងធ្វើមហាបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅពេលលោកអញ្ជើញចូលរួមកិច្ចប្រជុំនៅអាមេរិកក្នុងខែកុម្ភៈខាងមុខ។ការបដិសេធនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានអះអាងថា បាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ាននៅទីក្រុងញូវយ៉ក។ លោក ហ៊ុន សែន បានប្រកាសបែបនេះជាការឆ្លើយតបទៅនឹងអ្នកផ្ញើសារទៅកាន់ហ្វេសរបស់លោកដែលបានសរសេរថា ខ្មែរនៅអាមេរិកបានរៀបចំបាតុកម្មអហិង្សាមួយពេលលោក។ លោក ហ៊ុន សែន បានចាត់ទុកថាអ្នកសរសេរនោះថាជាសកម្មជនបក្សប្រឆំាង។