គណបក្ស ប្រឆាំងបានអះអាងថាខ្លួនមិនមានផែនការឲ្យសមាជិកគាំទ្រ រៀបចំធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលលោកទៅបំពេញទស្សនកិច្ចនៅខែកុម្ភៈខាងមុខនោះទេ។សេចក្តីប្រកាសព័ត៌មាន របស់បក្សប្រឆាំងធ្វើឡើងក្រោយពីលោក ហ៊ុន សែន បានអះអាងនៅថ្ងៃនេះថាបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បានប្រកាសបែបនេះជាការឆ្លើយតបទៅនឹងអ្នកផ្ញើសារទៅកាន់ហ្វេសរបស់លោកដែលបានសរសេរថាខ្មែរនៅអាមេរិកបានរៀបចំបាតុកម្មអហិង្សាមួយពេលលោក។ លោក ហ៊ុន សែន បានចាត់ទុកថាអ្នកសរសេរនោះថាជាសកម្មជនបក្សប្រឆំាង។