លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហរដ្ឋអាមេរិកជួបជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជានៅព្រឹកនេះ។បើតាមលោក ហោ ណាំហុង គឺលោក John Kerry បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ប៉ុន្តែក៏បានសំដែងការព្រួយបារម្ភពីបញ្ហារបស់គណបក្សប្រឆាំងនៅកម្ពុជាផងដែរ។ លោកបន្តថា៖ "គាត់មានការបារម្ភទាក់ទងគណបក្សប្រឆាំងនៅកម្ពុជា...នៅប្រទេសនានាសូមជម្រាបអ្នកធម្មតាដែលខ្ញុំស្តាប់វិទ្យុអាស៊ីសេរី VOA ឃើញថាព័ត៌មានច្រើនតែងតែនិយាយពីនេះពីនោះប៉ុន្តែធម្មតាអ្នកកាន់ការងារនយោបាយ អ្នកកាន់ការងាររដ្ឋាភិបាលការស្តីការនិយាយតែងតែមានកម្រិតយើងមិនអាចនិយាយតាមតែយើងចង់និយាយបានទេ"។