លោក ហ៊ុន សែន ស្នើឲ្យអាមេរិកលើកលែងការយកពន្ធនាំចូល

2016-01-27 09:30:00 4706 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសហរដ្ឋអាមេរិកលើកលែងពន្ធនៃការនាំទំនិញចេញពីប្រទេស​ កម្ពុជាទៅកាន់សហរដ្ឋអាមេរិកដើម្បីអ្វីដែលប្រមុខរដ្ឋាភិបាលហៅថាជាការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។ជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក អ៊ាង សុផល្លែត បានលើកឡើងក្រោយជំនួបរវាងលោកលោក ហ៊ុន សែន ជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក ចន ឃើរី នៅវិមានសន្តិភាពថាកម្ពុជាបានស្នើរឲ្យសហរដ្ឋអាមេរិកលើកលែងការយកពន្ធនាំចូលទំនិញទូទៅជាពិសេសវិស័យកាត់ដេរដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។លោក អ៊ាង សុផល្លែត បន្ថែមថា “អ្វីដែលលោកនាយករដ្ឋមន្រ្តីលើកឡើងនោះគឺស្នើសុំឲ្យសហរដ្ឋអាមេរិកពិចារណាធ្វើយ៉ាង ​ណាអនុញ្ញាតឲ្យកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកដោយគ្មានកូតានិងដោយគ្មានតាក់ (Tax) ផងដើម្បីធ្វើយ៉ាង​ណាជួយកម្ពុជាឲ្យឈានទៅដល់ការអភិវឌ្ឍបន្ថែមទៀត”។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា