លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទៅកាន់ប្រជាពលរដ្ឋឲ្យឈប់ជក់បារី ក្រោយពីលោកបានផ្តាច់ការជក់បារីទាំងស្រុងរហូតមដល់ពេលនេះមានរយៈពេល២២ខែ មកហើយ។លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាក្រោយពីចូលកងទ័ព លោកបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ ហើយការជក់នៅពេលនោះដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ លោកបន្ថែមថា៖ “ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀននិងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ធជននៅអង្គភាពខ្ញុំស្ទើរតែ១០០% ដែលចេះជក់បារី ។ កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី”។